ឧកញ៉ាសាស្ត្រាចារ្យ ឡុង ណាលី
“កសាងសុភមង្គល ភាពរុងរឿង និងមោទនភាពជាតិខ្មែរ”
“តែងតែផ្តល់លើសពីការរំពឹងទុក” ជាសេវាកម្មហុងស៊ុយបែបវិទ្យាសាស្រ្តដែរមានតែមួយ និងដំបូងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សួនឧទ្យានអនុស្សាវរីយ៍ឋានសួគ៌ យិន មានសេវាកម្មហុងស៊ុយជាច្រើនដូចជា បញ្ចុះសព ផ្លាស់ប្តូរ សាងសង់ និងជួសជុលម៉ុង ឬចេតិយ ការរៀបចំពិធីសែនព្រេង និងពិធីបុណ្យផ្សេងៗ ដែលសេវាកម្មទាំងនេះផ្តល់ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត មិនធ្វើឲ្យលោក-អ្នកមានក្តីបារម្ភ ដោយយើងមានដៃគូសហការដ៏ល្អ មានចំណេះ ជំនាញពិតប្រាកដគឺក្រុមហ៊ុន ម៉ាស្ទ័រណាលី ហុងស៊ុយ (Master Naly Feng Shui)។
សេវាកម្មរៀបចំដួងកែវកំណើតត្រូវបានរៀបចំឡើងដោយគ្រូហុងស៊ុយដែលមានជំនាញច្បាស់លាស់បំផុតដែលស្ថិតក្រោមស្ថាប័នហុងស៊ុយម៉ាស្ទើរណាលី ដោយសេវាកម្មនេះត្រូវបានរៀបចំសំរាប់មនុស្សនៅរស់អោយផ្លាស់ប្តូរជីវិតអោយរីកចំរើន។
គោរពវិរៈភាពដូនតារបស់អ្នកជាមួយនឹងកន្លែងសម្រាកដ៏ស្ងប់សុខ តើផ្នូរមនុស្សជាទីស្រលាញ់របស់អ្នកស្ថិតក្នុងទីតាំងមិនសមរម្យមែនទេ? ស្ថិតនៅទីតាំងដីមិនមានហុងស៊ុយល្អ ជាតំបន់លិចទឹក គ្មានការថែទាំអោយបានត្រឹមត្រូវមែនទេ? សួនឧទ្យានឋានសួគ៌យិនអាចជួយអ្នកបាន! យើងផ្តល់ជូននូវសេវាកម្មផ្លាស់ប្តូរទីតាំងផ្នូរដ៏ត្រឹមត្រូវ ធានាដល់សម្រាកនៅកន្លែងស្ងប់សុខរបស់បុព្វបុរសរបស់អ្នក នៅទីតាំងថាមពលចក្រវាលល្អ ដែលអាចជួយលោកអ្នក និងកូនចៅគ្រប់ៗជំនាន់។ ក្រុមការងារជំនាញហុងស៊ុយ ដែលមានបទពិសោធន៍របស់យើងនឹងធ្វើការរៀបចំផ្លាស់ប្តូរទីតាំងផ្នូរនេះទៅកាន់ឧទ្យានអនុស្សាវរីយ៍ឋានសួគ៌ យិន ដោយការយកចិត្តទុកដាក់ និងមានប្រសិទ្ធភាព។
ដើម្បីជួយសម្រួលទុក្ខលំបាករបស់បងប្អូនដែលកំពុងតែបាត់បង់មនុស្សជាទីស្រលាញ់ហើយនោះ ក្រុមហ៊ុនយិនផារ៉ាដាយ បានធ្វើការសហការណ៏ជាមួយដៃគូក្រុមហ៊ុនសេវាកម្មរៀបចំពិធីបុណ្យសពប្រកបដោយវិជ្ជាជីវៈ បទពិសោធន៏ជាច្រើនឆ្នាំដោយមានការទទួលស្គាល់គ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ដោយយើងផ្តល់ជូននូវសេវាកម្មរៀបចំពិធីបុណ្យសព ប្រកបដោយភាពសំបូរបែបទៅតាមប្រពៃណី សាសនាផ្សេងៗ និងតាមការចង់បានរបស់អតិថិជន។
ដើម្បីសម្រួលទុក្ខលំបាកជាមួយនឹងអតិថិជនដែលចង់រៀបចំបុណ្យសពមនុស្សជាទីស្រលាញ់នៅទីតាំងគំរោងយិនផារ៉ាដាយផ្ទាល់ ក៏លោកអ្នកអាចរៀបចំពិធីនៅសាលរៀបចំពិធីបុណ្យសពរបស់ក្រុមហ៊ុនបានផងដែរ។ ដោយក្រុមហ៊ុនបានបង្តើតសាលបុណ្យសពនេះមានទីធ្លាធំទូលាយដែលអាចរៀបចំបុណ្យសពច្រើននាក់ក្នុងពេលតែមួយផងដែរ។
គោរពប្រពៃណីជាមួយនិងការថែទាំរក្សាសពដ៏ត្រឹមត្រូវ យើងយល់ពីសារៈសំខាន់នៃការគោរពវប្បធម៌ និងប្រពៃណីសាសនាក្នុងអំឡុងពេលនៃការបាត់បង់មនុស្សជាទីស្រឡាញ់របស់អ្នក។ សេវាកម្មរក្សាសពរបស់យើងផ្តល់ជូននូវដំណោះស្រាយដ៏ថ្លៃថ្នូរសម្រាប់ក្រុមគ្រួសារដែលមានបំណងចង់ពន្យាពេលបញ្ចុះសព រង់ចាំវេលាល្អក្នុងការបញ្ចុះ។ ការបញ្ចុះសពត្រូវនឹងពេលវេលាល្អ ក្បួនហុងស៊ុយត្រឹមត្រូវ និងការបញ្ចុះសពនៅឧទ្យានឋានសួគ៌ យិន និងនាំមកនៅភាពរីកចំរើន សម្បូរសប្បាយដល់កូនចៅជំនាន់ក្រោយ។
ដើម្បីជួយសម្រួលទុក្ខលំបាករបស់អតិថិជនរៀងរាល់ពេលមានពិធីបុណ្យសែនឆេងម៉េងឬសំរាប់អតិថិជនដែលមានតំរូវការសែនព្រេននៅទីតាំងម៉ុងដូនតា ក្រុមហ៊ុនបានផ្តល់ជូនសេវាកម្មរៀបចំម្ហូបអាហារសែន រៀបចំជូននៅនឹងកន្លែងម៉ុងដូនតា ប្រកបដោយភាពត្រឹមត្រូវនៃការរៀបចំម្ហូបអាហារសំរាប់សែនទៅតាមការកក់ទុកជាមុនរបស់អតិថិជនបានគ្រប់ពេលវេលា។
ការរក្សាភាពសុខដុមរមនា ជាមួយសេវាកម្មថែទាំនៃសួនឧទ្យានឋានសួគ៌ យិន សួនឧទ្យានឋានសួគ៌ យិន ប្តេជ្ញាក្នុងការរក្សាការពារម៉ុងដូនតា ចេតិយ ដួងកែវកំណើតរបស់លោកអ្នកឲមានសុវត្ថិភាព និងវិបុលភាពរបស់លោកអ្នក និងមនុស្សជំនាន់ក្រោយ។